34

ជើងមាន់បំពង

គ្រឿងផ្សំ៖ – ជើងមាន់ ស្លឹកខ្ទឹម ដើមខ្ទឹម ខ្ទឹមស ការ៉ុត ត្រសក់ សាលាដ – ប្រេងឆា អំបិល ស្ករស និងម្សៅស៊ុប។ វិធីធ្វើ៖ 1- ស្លឹកខ្ទឹមត្រូវហាន់ប្រវែងប៉ុនម្រាមដៃ។ 2- ខ្ទឹមសត្រូវចិញ្ច្រាំឲ្យម៉ដ្ឋ រួចដាក់ក្នុងខ្ទះមានប្រេងឆាក្តៅ…

គ្រឿងផ្សំ៖

– ជើងមាន់ ស្លឹកខ្ទឹម ដើមខ្ទឹម ខ្ទឹមស ការ៉ុត ត្រសក់ សាលាដ

– ប្រេងឆា អំបិល ស្ករស និងម្សៅស៊ុប។

វិធីធ្វើ៖

1- ស្លឹកខ្ទឹមត្រូវហាន់ប្រវែងប៉ុនម្រាមដៃ។

2- ខ្ទឹមសត្រូវចិញ្ច្រាំឲ្យម៉ដ្ឋ រួចដាក់ក្នុងខ្ទះមានប្រេងឆាក្តៅ ខ្លាំង។

3- នៅពេលដែលខ្ទឹមសឡើងក្រហមត្រូវដាក់ស្លឹកខ្ទឹម ដែលហាន់រួចចូល រួចសឹមបន្ថែមអំបិល ស្ករស និង ម្សៅស៊ុបបន្តិច។

4- ជើងមាន់ត្រូវកោសលាងឲ្យស្អាត រួចបំពងជាមួយ ប្រេងឆាឲ្យឡើងស្រួយ។

5- ជើងមាន់ដែលបំពងរួចត្រូវយកទៅក្រឡុកជាមួយខ្ទឹម បំពងឲ្យចូលជាតិ

នោះជាការស្រេច។

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

admin

Leave a Reply

Your email address will not be published. Required fields are marked *