34

បបរគ្រឿងត្រី

គ្រឿងផ្សំ-អង្ករ (មួយកំប៉ុង)-ត្រីរ៉ស់ឆ្អិន (បេះនិងកាត់ជាដុំតូចៗ)-បង្គារក្រៀម -ផ្សិតចំបើង កាត់ជាពីរ-ជីអាណា (ហាន់ស្តើងៗ)-ស្លឹកខ្ទឹម (ហាន់ខ្លីៗ)-ខ្ទឹមស (ចិញ្ច្រាំតូចៗ)-ទឹកត្រី 1ស្លាបព្រាបាយ-ស្ករស 1ស្លាបព្រាបាយ-សណ្តែកបណ្តុះ-ម្រេចកិនអោយម៉ត់វិធីធ្វើ (សំរាប់សមាជិក5នាក់)– ដាំទឹក 5លីត្រ – អង្ករ1កំប៉ុង (លាងទឹករួច)– ត្រីរ៉ស 1គីឡូក្រាម (ស្ងោរឆ្អិនបេះយកសាច់)– បង្គារក្រៀម…

គ្រឿងផ្សំ
-អង្ករ (មួយកំប៉ុង)
-ត្រីរ៉ស់ឆ្អិន (បេះនិងកាត់ជាដុំតូចៗ)
-បង្គារក្រៀម -ផ្សិតចំបើង កាត់ជាពីរ
-ជីអាណា (ហាន់ស្តើងៗ)
-ស្លឹកខ្ទឹម (ហាន់ខ្លីៗ)
-ខ្ទឹមស (ចិញ្ច្រាំតូចៗ)
-ទឹកត្រី 1ស្លាបព្រាបាយ
-ស្ករស 1ស្លាបព្រាបាយ
-សណ្តែកបណ្តុះ
-ម្រេចកិនអោយម៉ត់
វិធីធ្វើ (សំរាប់សមាជិក5នាក់)
– ដាំទឹក 5លីត្រ – អង្ករ1កំប៉ុង (លាងទឹករួច)
– ត្រីរ៉ស 1គីឡូក្រាម (ស្ងោរឆ្អិនបេះយកសាច់)
– បង្គារក្រៀម 100ក្រាម
– ផ្សិតចំបើង 0.5គីឡូ
– ដុំស៊ុបមាន់5ដុំ (មួយដុំ10ក្រាម)
– ដាំរយះពេល25នាទី
– បំពងខ្ទឹមសអោយក្រហម
– សណ្តែកបណ្តុះស្រុះអោយឆ្អិន
-ដាំបបរអោយពុះ ដាក់ដុំស៊ុបមាន់ និងផ្សិតចំបើង រួចបង់បង្គារក្រៀមដាំអោយឆ្អិនហើយបង់ទឹកត្រីនិងស្ករស ភ្លក់អោយត្រូវរសជាតិ ទុកអោយពុះ ។ ដាក់សណ្តែក បណ្តុះក្នុងចាន និងសាច់ត្រីឆ្អិន រួចដួសបបរ ដាក់ក្នុងចានហើយបង់ខ្ទឹមលីង ស្លឹកខ្ទឹម និងជីរណា រួចជាការស្រេច។

admin

Leave a Reply

Your email address will not be published. Required fields are marked *