គ្រឿងផ្សំ៖
– ខ្ទឹមស ២កំពឹស
– ម្ទេសស្រស់ តាមចំណូលចិត្ត
– ម្ទេសក្រៀម តាមចំណូលចិត្ត
– ទឹកអំពិលទុំ ១ស្លាបព្រាបាយ
– ស្ករត្នោត ១ស្លាបព្រាបាយ
– ទឹកប្រហុកដបស្រាប់ ២ស្លាបព្រាបាយ
– ទឹកត្រីបុក ១ស្លាបព្រាបាយ
– ក្រូចឆ្មា ១ចំណិត
– ប៉េងប៉ោះ តាមចំណូលចិត្ត
– មីកញ្ចប់ ២កញ្ចប់
– ខ្ទឹមក្រហម តាមចំណូលចិត្ត
– ជីរណា តាមចំណូលចិត្ត
– បង្គាស្រុះឆ្អិន តាមចំណូលចិត្ត
– សាច់ប៉ាត់តេ តាមចំណូលចិត្ត
វិធីធ្វើ៖
១. ដាក់ខ្ទឹមស ម្ទេសស្រស់ ម្ទេសក្រៀម បុកអោយម៉ត់ល្អ រួចដាក់ទឹកអំពិលទុំ
២. ដាក់ស្ករត្នោត ចាក់ទឹកប្រហុក និងទឹកត្រីបុក ច្របាច់ក្រូចឆ្មាមួយចំនិតឬតាមចំណូលចិត្ត
៣. ដាក់ប៉េងប៉ោះចូលច្របល់ជាមួយគ្រឿង រួចដួសដាក់ចានទុកច្របល់ជាមួយមីកញ្ចប់ស្រុះស្រាប់
៤. បន្ថែមខ្ទឹមក្រហម ជីរណា បង្គាឆ្អិន និងសាច់ប៉ាត់តេ រួចធ្វើការច្របល់អោយចូលគ្រឿងទាំងអស់សប់ល្អ ជាការរួចរាល់អាចទទួលបាន
យ៉ាងណាដែរអ្នកទាំងអស់គ្នាវិធីធ្វើងាយៗបែបនេះកុំចាំយូរអី ទៅផ្សារទិញគ្រឿងផ្សំធ្វើភ្លាមណា!