គ្រឿងផ្សំ:
1. មាន់ស្រែ (ខ្ចី) / 2. ស្ពៃខ្មៅ / 3. ប្រេងខ្យង / 4. ប្រេងល្ង / 5. ប៊ីចេង / 6. ស្ករស
វិធីធ្វើ :
1. ធ្វើមាន់ លាងមាន់ឲ្យស្អាត ទុកឲ្យស្រស់ទឹក រួចដាក់ស្ងោរ (ស្ងោរឲ្យឆ្អិន តែកុំឲ្យផុយសាច់មាន់ជ្រុល) រួចស្រង់បេះជាបន្ទះៗល្មមមាត់ (ដកឆ្អឹងចេញឲ្យអស់ ពោលគឺយកតែសាច់សុទ្ធ)
2. លាងស្ពៃខ្មៅរួចទុកឲ្យស្រស់ទឹក កាត់ជាកង់ៗ សឹមយកទៅដាក់ស្រុះនឹងទឹកដាំពុះ ទុកមួយសន្ទុះធំឲ្យអស់ជាតិហាងសឹមលើកស្រង់យកចេញពីទឹកពុះ ទៅដាក់លាងនឹងទឹកត្រជាក់១សារទៀត ស្រង់ទុកឲ្យស្រស់ទឹក
3. លាយល្បាយប្រេងខ្យង ប្រេងល្ង ប៊ីចេង និងស្ករស កូរឲ្យសព្វសឹមយកទៅចាក់លាយច្របល់ជាមួយសាច់មាន់ផ្សេង និងស្ពៃខ្មៅផ្សេង
4. ចាក់ស្ពៃខ្មៅដែលប្រឡាក់រួចតម្រៀបឲ្យស្អាតនៅលើចានសំប៉ែត ឬពងក្រពើ សឹមចាក់សាច់មាន់ប្រឡាក់ពីលើ
5. រុំចាននឹងប្លាស្ទីកដើម្បីរក្សាអនាម័យ រួចដាក់វាក្លាស្សេនៅក្នុងកន្លែងត្រេជាក់នៃទូទឹកកក
6. យកមកទទួលទានជាមួយបាយ ឬធ្វើជាគ្រឿងក្លែម
ចំណាំ
– ស្ករសដាក់តែបន្តិចជៀសវាងផ្អែមជ្រុល
– ដាក់ម្ហូបដែលធ្វើរួចក្លាស្សេឲ្យត្រជាក់ស្រិប សឹមយកទៅទទួលទាន នោះវាកាន់តែធ្វើឲ្យមុខម្ហូបមានរសជាតិឆ្ងាញ់