35

ញាំត្រប់សណ្ដែកបណ្ដុះ

គ្រឿងផ្សំ៖ – ត្រប់វែង ម្ទេសប្លោក សណ្តែកបណ្តុះ ខ្ទឹមស ម្រេចស ជីរអង្កាម សណ្ដែកដីលីង សាច់ជ្រូកចិញ្ច្រាំ គល់ជីរ វ៉ាន់-ស៊ុយ ម្ទេសដៃនាង ក្រូចឆ្មារ – អំបិល ស្ករស ម្សៅស៊ុប និងប្រេងអូលីវ។ វិធីធ្វើ៖…

គ្រឿងផ្សំ៖

– ត្រប់វែង ម្ទេសប្លោក សណ្តែកបណ្តុះ ខ្ទឹមស ម្រេចស ជីរអង្កាម សណ្ដែកដីលីង សាច់ជ្រូកចិញ្ច្រាំ គល់ជីរ វ៉ាន់-ស៊ុយ ម្ទេសដៃនាង ក្រូចឆ្មារ

– អំបិល ស្ករស ម្សៅស៊ុប និងប្រេងអូលីវ។

វិធីធ្វើ៖

1- ដំបូងត្រូវយកត្រប់មកហាន់ជាចំណិតស្តើងៗហើយ ប្រឡាក់ជាមួយអំបិល ម្រេចស និងប្រេងអូលីវ ហើយ អាំងឲ្យឆ្អិនល្មម មុននឹងយកវាទៅរៀបដាក់ចាន។

2- សាច់ជ្រូកចិញ្ច្រាំត្រូវយកវាមកឆាជាមួយខ្ទឹមស រួច យកមកញាំជាមួយទឹកត្រីជូរអែម និងបន្លែដូចជា ម្ទេសប្លោក សណ្ដែកបណ្តុះ ជីរអង្កាម រួចដួសដាក់ពីលើ ត្រប់ហើយរោយសណ្ដែកដីលីងជាការស្រេច។

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

admin

Leave a Reply

Your email address will not be published. Required fields are marked *