40

ញាំបង្គាត្រយូងចេក

គ្រឿងផ្សំ៖ត្រយ៉ូងចេក, កំពឹស, ស្បែកជ្រូក, ជីរ, ក្រូចឆ្មារ, បង្គាក្រៀម, សណ្តែកដី, ម្ទេស, ខ្ទឹមស, ខ្ទឹមក្រហម, ស្ករ, ប៊ីចេង, ទឹកត្រី។វិធីធ្វើ៖១.ហាន់ត្រយ៉ូងចេក។២.កំពឹស កាត់ក្បាលឲ្យស្អាត រួចយកទៅស្រុះទឹកក្តៅ។៣ ស្បែកជ្រូក ស្ងោរឲ្យឆ្អិន រួចយកមកហាន់ជាសរសៃ។៤.បុកខ្ទឹមស បង្គាក្រៀម ចូលគ្នាឲ្យម៉ត់…

គ្រឿងផ្សំ៖
ត្រយ៉ូងចេក, កំពឹស, ស្បែកជ្រូក, ជីរ, ក្រូចឆ្មារ, បង្គាក្រៀម, សណ្តែកដី, ម្ទេស, ខ្ទឹមស, ខ្ទឹមក្រហម, ស្ករ, ប៊ីចេង, ទឹកត្រី។
វិធីធ្វើ៖
១.ហាន់ត្រយ៉ូងចេក។
២.កំពឹស កាត់ក្បាលឲ្យស្អាត រួចយកទៅស្រុះទឹកក្តៅ។
៣ ស្បែកជ្រូក ស្ងោរឲ្យឆ្អិន រួចយកមកហាន់ជាសរសៃ។
៤.បុកខ្ទឹមស បង្គាក្រៀម ចូលគ្នាឲ្យម៉ត់ រួចដាក់ ស្ករ ប៊ីចេង ទឹកត្រី ក្រូចឆ្មារ សណ្តែកដី ភ្លក់ឲ្យល្មម (ទឹកត្រីញាំ)។
៥.ដាក់ត្រយ៉ូងចេក ជីរ ខ្ទឹមក្រហម ម្ទេស ស្រោចទឹកត្រីញាំពីលើ ច្របល់ឲ្យសព្វ ជាការស្រេច។

admin

Leave a Reply

Your email address will not be published. Required fields are marked *