គ្រឿងផ្សំ៖
– កង្កែប 3គីឡូ
– សាច់ជ្រូកបីជាន់ កន្លះគីឡូ
– គ្រឿងបុក 1ចានចង្កឹះ មានដូចជា គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច
– ខ្ទឹមក្រហម 4ដុំ ហាន់ស្តើងៗ
– ខ្ទឹមស 1០កំពឹស ចិញ្រ្ចាំអោយល្អិត
– ទឹកត្រី 2ស្លាបព្រាបាយ
– ស៊ុបមាន់ 2ស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាបាយ
– ស្ករ 2ស្លាបព្រាបាយ
– ម្សៅអំពិល 1ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត)
– ម្ទេស 15គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ
– ស្លឹកក្រូចសើច 10សន្លឹក ហាន់ជាសរសៃតូចៗ
– ម្រះព្រៅ តិចច្រើនតាមចំនូលចិត្ត
វិធីធ្វើ៖
-លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ ដែរមានដូចជា(ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែក
-ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នា
ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀត
បន្ទាប់មកយកសាច់ដែរលាយគ្រឿងរួចទៅញាត់ចូលក្នុងកង្កែបអោយពេញ (កុំណែនពេក)
-យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អិនល្អរួចជាការស្រេច បងប្អូនក៏អាចញាំវាជាមួយអំពិលបុក រឺក៏ក្រសាំងបុកក៏បាន នោះពិតជាឆ្ងាញ់ខ្លាំងមែនទែន