29

ទាដុតទឹកឃ្មុំ

គ្រឿងផ្សំ៖– ទាសំពៅ ១ក្បាល– ស្រាអង្ករ ១ពែង– ទឹកឃ្មុំ ១ស្លាបព្រាបាយ– អំបិល ១ស្លាបព្រាកាហ្វេ– ម្រេច ១ស្លាបព្រាកាហ្វេ– ម្ទេស ១ផ្លែ (បុកអោយម៉ត់)– ខ្ទឹមស ៤កំពិសចិញ្រ្ចាំអោយម៉ត់– ទឹកឈីអ៊ីវ ១ស្លាបព្រាបាយ– ប្រេងខ្យង ១ស្លាបព្រាបាយ–…

គ្រឿងផ្សំ៖
– ទាសំពៅ ១ក្បាល
– ស្រាអង្ករ ១ពែង
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាកាហ្វេ
– ម្រេច ១ស្លាបព្រាកាហ្វេ
– ម្ទេស ១ផ្លែ (បុកអោយម៉ត់)
– ខ្ទឹមស ៤កំពិសចិញ្រ្ចាំអោយម៉ត់
– ទឹកឈីអ៊ីវ ១ស្លាបព្រាបាយ
– ប្រេងខ្យង ១ស្លាបព្រាបាយ
– ម្សៅស៊ុប ១ស្លាបព្រាបាយ
– ប្រេងឆា ១ស្លាបព្រាបាយ

វិធីធ្វើ៖
– លាងសំអាតទាអោយស្អាត(ពុះខ្នង ឬ ជាបំនែក) យកស្រាអង្ករ លាបអោយសព្វ ទុកវាមួយឡែកយ៉ាងហោចណាស់មួយម៉ោង។
បុកម្រេចអោយម៉ត់ដាក់ក្នុងចានធំមួយ (សម្រាប់ប្រលាក់) ដាក់អំបិល ខ្ទឹមសទឹកឈីអ៊ីវ ប្រេងខ្យង ប្រេងឆា ទឹកឃ្មុំ អំបិល ម្ទេស ច្របល់ចូលគ្នាសព្វ ។
– យកទាប្រលាក់ជាមួយគ្រឿងផ្សំដែលបានលាយរួចអោយចូលជាតិ។ ទុកវាចោលម៉ោងមួយ ទៀត។
– យកទាដែលប្រលាក់ រុំ ជាមួយ ក្រដាស់អាលុយមីញ៉ូម (ដាក់ទាំងទឹកដែលចេញពីការប្រលាក់ទាចូលផង)។ រូចយកទៅដុតក្នុង oven ក្នុងកំដៅ 400c រយៈពេលប្រហែល 30 នាទី។
– បន្ទាប់មកយកទាចេញពី oven ហើយដាក់អាំងអោយក្រហមល្អ ប្រហែលជា 30 នាទី ជាការស្រេច។

វិធីធ្វេីទឹកជ្រលក់
– ទឹកឃ្មុំ 1 ស្លាបព្រាបាយ
– ស្ករ 1 ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ
– ទឹកត្រី 2 ស្លាបព្រាបាយ
– ម្ទេស 2 ផ្លែ (ហាន់ល្អឹតៗ)
– ខ្ទឹមស 4 កំពិសចិញ្រ្ចាំអោយម៉ត់
– ប្រេងឆា 1 ស្លាបព្រាបាយ
– ដាំខ្ទះអាយក្តៅ ដាក់ប្រេងឆា ខ្ទឹមស ម្ទេស បំពងអោយឈ្ងុយ និង ប្រែពណ័ រួចដាក់ ស្ករ ទឹកក្រូចឆ្មា កូរឱ្យបានសព្វល្អប្រហែល 1 នាទី ។
– បន្ថែម ទឹកឃ្មុំ ស្ករ ទឹកត្រី ទុកអោយពុះ រូចដួលដាក់ចានជាការ ស្រេច។
ពេលទទួលទាន អាចបន្ថែមជាមួយបន្លែដូចជា សាឡាត់បៃតង ប៉េងប៉ោះ ត្រសក់ តាមចំនូលចិត្ត ។
ប្រភព ៖ ម្ហូបអាស៊ីឆ្ងាញ់ៗ

admin

Leave a Reply

Your email address will not be published. Required fields are marked *