27

ត្រីបំពង ទឹកត្រីផ្អែម

គ្រឿងផ្សំ៖– ត្រីរស់ (ត្រីដទៃទៀតដែលអ្នកចូលចិត្តក៏បាន) ១ គីឡូ ក្រោម– ប្រេងឆា– ទឹកត្រី– ស្កសរ– ប៊ីចេង –– ខ្ទឹមសរជញ្ចាំអោយម៉ត– ក្រូចឆ្មា– សណ្ដែកដីលីង បុកកុំអោយម៉ត– ម្ទេសទុំ តាមចំណូលចិត្ត– គល់ស្លឹកគ្រៃបន្លែ៖ ត្រសក់, សាឡាត់,…

គ្រឿងផ្សំ៖
– ត្រីរស់ (ត្រីដទៃទៀតដែលអ្នកចូលចិត្តក៏បាន) ១ គីឡូ ក្រោម
– ប្រេងឆា
– ទឹកត្រី
– ស្កសរ
– ប៊ីចេង –
– ខ្ទឹមសរជញ្ចាំអោយម៉ត
– ក្រូចឆ្មា
– សណ្ដែកដីលីង បុកកុំអោយម៉ត
– ម្ទេសទុំ តាមចំណូលចិត្ត
– គល់ស្លឹកគ្រៃ
បន្លែ៖ ត្រសក់, សាឡាត់, ប៉េងប៉ោះ, ស្លឹកជីគ្រប់មុខ

វិធីធ្វើ៖
១. យកបន្លែដែលបានផ្សំរួចមកលាងទឹកឲ្យស្អាត ហើយ រៀបនៅលើចានពងត្រីធំមួយ។

២. យកគល់ស្លឹកគ្រៃដោតចូលក្នុងមាត់ត្រី ហើយយកខ្ទះ ដាក់លើភ្លើងឲ្យក្ដៅល្មមសូមដាក់ប្រេឆាចូល ពេលប្រេង ឡើងក្តៅហើយ ដាក់ត្រីចូលបំពងឲ្យបានឆ្អិនក្រៀមល្អ រួច ស្រង់ដាក់ចានដែលបានរៀបបន្លែទុកជាស្រេចនោះ។ វិធីធ្វើទឹកត្រីផ្អែមៈ

១. យកទឹកត្រីចាក់ចូលក្នុងចាន បន្ទាប់មកដាក់ខ្ទឹមស, ស្កសរ, ប៊ីចេង, ហើយច្របល់ចូលគ្នាឲ្យសព សូម ភ្លក់មើលបើល្មមហើយដាក់សណ្តែដីលីង និងច្រចាប់ ក្រូចឆ្មាចូល ជាចុងក្រោយដាក់ម្ទេសទុំបន្ថែមជាកាស្រេច រក្សាសិទ្ធដោយ៖ផ្ទះមុខម្ហូប

admin

Leave a Reply

Your email address will not be published. Required fields are marked *