39

សាច់គោងៀតទឹកឃ្មុំ

គ្រឿងផ្សំ៖– សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះ ក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹក រួចទើប យកទៅវះ – ទឹកត្រី ១ ស្លាបព្រាបាយ – អំបិល ១ ស្លាបព្រាបាយ – ប្រេងល្ង ២…

គ្រឿងផ្សំ៖
– សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះ ក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹក រួចទើប យកទៅវះ

– ទឹកត្រី ១ ស្លាបព្រាបាយ

– អំបិល ១ ស្លាបព្រាបាយ

– ប្រេងល្ង ២ ស្លាបព្រាបាយ

– ទឹកឃ្មុំ ៣ស្លាបព្រាបាយ

– បីចេង ២ ស្លាបព្រាកាហ្វេ

– ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ

– ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រាកាហ្វេ

– ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ

វិធីធ្វើ៖
-យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យក ទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។

– យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត៕

ប្រភព៖ Facebook

admin

Leave a Reply

Your email address will not be published. Required fields are marked *