40

សាច់គោជំលួញ

គ្រឿងផ្សំ៖– សាច់គោ ( យកសាច់អមចន្លក ) ព្រោះសាច់អមចន្លក វាមានជាប់ខ្លាញ់តិចៗ អាំងឆ្ងាញ់– គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស )– ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )– សណ្ដែកដីលីង…

គ្រឿងផ្សំ៖
– សាច់គោ ( យកសាច់អមចន្លក ) ព្រោះសាច់អមចន្លក វាមានជាប់ខ្លាញ់តិចៗ អាំងឆ្ងាញ់
– គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស )
– ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
– សណ្ដែកដីលីង ( បុកអោយម៉ត់បន្តិច )
– ម្សៅស៊ុប ស្ករត្នោត
– ខ្ទឹមបារាំង ម្ទេសប្លោក …..
– ចង្កាក់ ( សំរាប់ដោតសាច់គោ )
វិធីធ្វើ៖
– យកសាច់គោ មកហាន់ជាដុំតូចៗល្មម រួចដាក់ គ្រឿងបុក ម្ទេសក្រៀម ម្សៅស៊ុប ស្ករត្នោត ច្របល់ចូលគ្នាអោយសព្វចូលជាតិជាមួយគ្រឿង ( ប្រលាក់កុំអោយប្រៃ ព្រោះយើងយកមកទទួលទានជាមួយជ្រក់ ) បន្ទាប់មកដាក់សណ្ដែកដី ច្របល់ចូលគ្នា
– យកគ្រឿងដែលនៅសល់ មកប្រលាក់ជាមួយហ្នឹង ម្ទេសប្លោក និង ខ្ទឹមបារាំង
– បន្ទាប់មកទើបយកសាច់ និង បន្លែមកដោយចង្កាក់ឆ្លាស់គ្នា សាច់ ហើយ បន្លែ ធ្វើបែបនេះរហូតដល់អស់សាច់គោ រួចយកមកអាំងអោយឆ្អិន រួចជាការស្រេច ។

admin

Leave a Reply

Your email address will not be published. Required fields are marked *