គ្រឿងផ្សំ៖
– លៀស ១ចានគោម ដុសលាងឲ្យស្អាត
– គល់ស្លឹកគ្រៃ ៣គល់ហាន់បញ្ឆិតរាងវែង
– ស្លឹកខ្ទឹម ២ដើមហាន់បញ្ឆិតៗ
– អំបិល បន្តិច
– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
– ស្ករស ១ស្លាបព្រាបាយ
– ម្ទេសស្រស់ និងម្ទេសហុយ ដាក់តាមការចូលចិត្ត
– ប្រេងឆា ២ស្លាបព្រាបាយ
វិធីធ្វើ៖
១.មុនដំបូងយកគ្រឿងផ្សំមកលាយចូលគ្នាដែលមានដូចជា អំបិល, ម្សៅស៊ុបមាន់, ស្ករស, និងម្ទេសឲ្យសព្វ។
២. បន្ទាប់មកយកលៀសដាក់ចូលប្រឡាក់ច្របល់ចូលគ្នារួចទុកដោយឡែកសិន។
៣. យកប្រេងឆាដាក់ចូលក្នុងខ្ទះទុកឲ្យក្តៅបន្តិចដាក់លៀសប្រឡាក់ចូលឆា២-៣ត្រឡប់។
៤.ដាក់គល់ស្លឹកគ្រៃចូលឆាវាឲ្យឆ្អិនដាក់ស្លឹកខ្ទឹមចូលចុងក្រោយឆាបន្តិចទៀតជាការស្រេច៕
ប្រភព ៖ ជំនោរបារាយណ៍ ភោជនីយដ្ឋាន