គ្រឿងផ្សំ៖
– សាច់គោ ពងអង្ក្រង កញ្ឆែត ម្ទេសដៃ នាង
– ស្ករស អំបិល ប្រេងខ្យង ម្សៅស៊ុប ខ្ទឹមស និង ប្រេងឆា។
វិធីធ្វើ៖
1- វិធីចម្អិន គឺ ដំបូង ត្រូវ ជ្រើសរើស យក សាច់គោ ដែល ផុយ យក មក ហាន់ ជា ចំណិត ស្តើងៗ។
2- បន្ទាប់មក យក ខ្ទឹម ស ចិញ្ច្រាំ ឲ្យ ម៉ដ្ឋ ល្មម ហើយ ដាក់ ខ្ទះ ឆា ខ្ទឹមស នោះ ឲ្យ ឡើង ឈ្ងុយ ទើប ចាក់ សាច់គោ ឆា មួយត្រឡប់ ឲ្យ ឆ្អិន ល្មម។
3- នៅពេល ដែល សាច់គោ ឆ្អិន ទើប ចាក់ ពងអង្ក្រង ចូល រួច ចាប់ផ្ដើម លាយ គ្រឿងផ្សំ រសជាតិ ដូចជា អំបិល ម្សៅស៊ុប ប្រេងខ្យង និង ស្ករស ហើយ ឆា ចូល គ្នា ឲ្យ សព្វ សាច់ ទើប ចាក់ បន្លែ កញ្ឆែត ចូល មួយ ភ្លែត រួច បិទ ភ្លើង ចង្ក្រាន។
4- ចុងក្រោយ ត្រូវ ដួស ដាក់ ចាន រួច រោយ ម្ទេស ហាន់ ចូល នោះ ជា ការ ស្រេច។
ចុងក្រោយ ត្រូវ ដួស ដាក់ ចាន រួច រោយ ម្ទេស ហាន់ ចូល នោះ ជា ការ ស្រេច។
ប្រភព៖ ភ្នំពេញប៉ុស្ត៍