គ្រឿងផ្សំ៖
– មាន់ ១គីឡូ២ខាំ
– គល់ស្លឹកគ្រៃ ៣គល់ កាត់ខ្លីល្មម
– រំដេង បន្តិច (ដំអោយបែក)
– ស្លឹកក្រូចសើច ១៥សន្លឹក
– ម្ទេស ១០ផ្លែ
– ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំ ៣កំពឹស ដំអោយបែក ៧កំពឹស)
– ស្ករស ២ស្លាបព្រាបាយ
– ទឹកត្រី ២ស្លាបព្រាបាយ
– ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ប្រេងខ្យង ២ស្លាបព្រាបាយ
– ប្រេងឆា ៥ស្លាបព្រាបាយ
វិធីធ្វើ៖
– ដាំប្រេងឆាអោយក្តៅ ដាក់ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ម្ទេស និងខ្ទឹមបំពងអោយស្រួយ សឹមស្រង់ទុកមួយអន្លើ។
– ដាក់ខ្ទឹមចិញ្រ្ចាំ បំពងក្នុងប្រេងឆាអោយប្រែពណ៌ក្រហមល្អ សឹមដាក់សាច់មាន់ចូរឆាបីបួយត្រឡប់។
– បន្ថែមរសជាតិដោយ ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី និង ប្រេងខ្យង ឆាជាមួយរហូតដល់ស្ងួតទឹក។
– ដាក់គ្រឿងបំពងចូល ឆាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕
រក្សាសិទ្ធដោយ៖ផ្ទះមុខម្ហូប