27

ខ្យងឆាគ្រឿងទាំងសំបក

គ្រឿងផ្សំ៖– ខ្យង ១ គីឡូ ត្រាំទឹកឲ្យទឹកឡើងថ្លា កាត់គូទចេញលាងម្តងទៀត-គ្រឿងបុកហើយ ២ ស្លាបព្រាបាយ (បុកលាយខ្ទឹមស)-សណ្តែកដីលីញ ១០០ ក្រាមបុកកុំឲ្យម៉ត់ពេក– ម្ទេសឆ្អើរ ៤ ផ្លែ ត្រាំទឹកចិញ្ច្រាំឲ្យម៉ត់– ខ្ទឹមក្រហម ២ ដុំចិតជាចំណិតៗ– ខ្ទឹមស ៣…

គ្រឿងផ្សំ៖
– ខ្យង ១ គីឡូ ត្រាំទឹកឲ្យទឹកឡើងថ្លា កាត់គូទចេញលាងម្តងទៀត
-គ្រឿងបុកហើយ ២ ស្លាបព្រាបាយ (បុកលាយខ្ទឹមស)
-សណ្តែកដីលីញ ១០០ ក្រាមបុកកុំឲ្យម៉ត់ពេក
– ម្ទេសឆ្អើរ ៤ ផ្លែ ត្រាំទឹកចិញ្ច្រាំឲ្យម៉ត់
– ខ្ទឹមក្រហម ២ ដុំចិតជាចំណិតៗ
– ខ្ទឹមស ៣ កំពឹសចិញ្ច្រាំឲ្យម៉ត់
– ស្លឹកក្រូចសើច ៣ សន្លឹក
– ទឹកអំពិលទុំ ៣ ស្លាបព្រាបាយ(កុំជូពេក)
-ខ្ទិះដូង ជិត ១ ចានចង្កឹះ (ប្រសិនបើមិនចូលចិតមិនដាក់ក៏បាន)
-ប្រេងឆា ១ ស្លាបព្រាបាយ
– ទឹកផ្សំរស់ជាតិ ជិត ១ ចានចង្កឹះ នៅ ក្នុង នោះ មាន ប្រេងខ្យង ម្សៅស៊ុបរ៉ត់ឌី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង និង ទឹក បន្តិច ផ្សំរស់ជាតិតាមចំណូលចិត។
វិធីធ្វើ៖
១. ដំបូង ដាក់ ប្រេង ឆា ក្នុង ខ្ទះ ឲ្យ ក្តៅជា មុន សិន បន្ទាប់ មក ដាក់ ស្លឹក ក្រូច សើច ខ្ទឹមស ខ្ទឹមក្រហម ឆា ឲ្យ ឈ្ងុយ ទើប ដាក់ ម្ទេសចិញ្ច្រាំ និង គ្រឿងបន្ថែម ក្រោយ ពី ឆា ឲ្យ សព ទើប ដាក់ ទឹកផ្សំរស់ជាតិ ទឹកអំពិលទុំ និងខ្ទិះដូងចូល។
២.ពេល ដែល ពុះ អ្នក ត្រូវ ដាក់ ខ្យង ចូល រួច ហើយ ឆា ត្រឡប់ ពីរ បីដង ទើប បន្ថែម សណ្តែកដី ឆា ត្រឡប់បន្តិច ទៀត និង រង់ ចាំ ឲ្យ ពុះ ម្តង ទៀត រំងាស់ ឲ្យ រាង គោគ បន្តិច ជា ការ ស្រេច៕
ប្រភព៖ មង្គលការ

admin

Leave a Reply

Your email address will not be published. Required fields are marked *