36

ឡាបសាច់គោ

គ្រឿងផ្សំ៖– សាច់គោ ហាន់ជាបន្ទះ ( យកសាច់ផុយ )– អង្ករលីង ( បុកអោយម៉ត់ )– ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )– ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ និង…

គ្រឿងផ្សំ៖
– សាច់គោ ហាន់ជាបន្ទះ ( យកសាច់ផុយ )
– អង្ករលីង ( បុកអោយម៉ត់ )
– ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )
– ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ និង ក្រូចឆ្មា
– បន្លែរួមមាន ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ជីបន្លា ជីអង្គាម
វិធីធ្វើ៖
– ដាក់សាច់គោចូលក្នុងខ្ទះ រួចថែមទឹកបន្តិច ឆាអោយរៀងឆ្អិនសាច់ហើយ បន្ទាប់មក ដាក់ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ ខ្ទឹមស ខ្ទឹមក្រហម អង្ករលីង និងច្របាច់ទឹកក្រូចឆ្មាចូល រួចឆាអោយចូលជាតិគ្នា ភ្លក់មើលអោយល្មម តាមការចូលចិត្ត រួចជាការស្រេច ។ បញ្ចាក់ : ត្រូវប្រើភ្លើងតិច ៗ
– យកមកទទួលទានជាមួយបន្លែ និងជីដែលយើងបានត្រៀមទុក ( ប្រសិនបើដាក់ជី បន្លា និង ជីអង្គាមឆាចូលជាមួយសាច់ក៌បានដែរ ) តាមការនិយមរបស់លោកអ្នក.
ប្រភព៖ មុខម្ហូបប្រចាំ គ្រួសារ

admin

Leave a Reply

Your email address will not be published. Required fields are marked *