32

ឆាសសៃកែងជូរហិរ

គ្រឿងផ្សំ៖– សសៃកែង ( គោ )– ទឹកប៉េងបោះ ទឹកម្ទេស ទឹកប្រេងខ្ចង– ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )– ការ៉ុត ( ហាន់ស្ដើងៗល្មម )– ខ្ទឹមបារាំង សណ្ដែងបារាំង– ខ្ទឹមសចិញ្ច្រាំ– ស្ករស…

គ្រឿងផ្សំ៖
– សសៃកែង ( គោ )
– ទឹកប៉េងបោះ ទឹកម្ទេស ទឹកប្រេងខ្ចង
– ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
– ការ៉ុត ( ហាន់ស្ដើងៗល្មម )
– ខ្ទឹមបារាំង សណ្ដែងបារាំង
– ខ្ទឹមសចិញ្ច្រាំ
– ស្ករស ម្សៅស៊ុប
– ស្លឹកជីវ៉ាន់ស៊ុយ
វិធីធ្វើ៖
– យកសាច់សសៃកែងទៅស្ងោអោយផុយ ( ប្រហែល 1 ម៉ោង ) រួចស្រង់ចេញ ហាន់តូចៗល្មម រួចទុកមួយអន្លើរ
– ដាក់ខ្លាញ់ចូលក្នុងខ្ទះ រួចដាក់ខ្ទឹមសបំពងចូលអោយរៀងឈ្ងុយបន្តិច ហើយដាក់ម្ទេសក្រៀម កូរអោយឡើងក្រហម បន្ទាប់មក ដាក់ ទឹកម្ទេស ទឹកប៉េងបោះ ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប ( បើស្ងួត អាចបន្ថែមទឹកបន្តិច ) រួចកូរចូលគ្នាអោយអោយសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត
– បន្ទាប់មកដាក់សសៃកែងចូល ខ្ទឹមបារាំង សណ្ដែកបារាំង ការ៉ុត រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ ទុកអោយឆ្អិនបន្លែហើយ លើកចេញ ដួសដាក់ចាន និង រោយស្លឹកជីវ៉ាន់ស៊ុយពីលើ រួចជាការស្រេច ។
ប្រភព៖ មុខម្ហូបប្រចាំ គ្រួសារ

admin

Leave a Reply

Your email address will not be published. Required fields are marked *