27

ឆាត្រីអណ្ដែងម្រេចខ្ចី

គ្រឿងផ្សំ៖– ម្រេចខ្ចី ២០០ក្រាម– ស្លឹកម្រះព្រៅ ១ក្ដាប់– ស្លឹកជីរអង្កាម ១ក្ដាប់– ទឹកត្រី ២ស្លាបព្រាបាយ– ស្ករស ១ស្លាបព្រាបាយ– ម្ទេសប្លោកក្រៀម ១០ផ្លែ– ខ្ទឺមក្រហម ៦មើម– កាពិ ២ស្លាបព្រាកាហ្វេ– ដើមស្លឹកគ្រៃហាន់៥ដើម– រំដេង ៤ចំណិត–…

គ្រឿងផ្សំ៖
– ម្រេចខ្ចី ២០០ក្រាម
– ស្លឹកម្រះព្រៅ ១ក្ដាប់
– ស្លឹកជីរអង្កាម ១ក្ដាប់
– ទឹកត្រី ២ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាបាយ
– ម្ទេសប្លោកក្រៀម ១០ផ្លែ
– ខ្ទឺមក្រហម ៦មើម
– កាពិ ២ស្លាបព្រាកាហ្វេ
– ដើមស្លឹកគ្រៃហាន់៥ដើម
– រំដេង ៤ចំណិត
– ខ្តឹមស បកសំបករួច ១៥កំពឹស
– ម្សៅស៊ុបខ្នរ ២ស្លាបព្រាបាយ
– ត្រីអណ្ដែង ហាន់ជាកង់ៗ ៣ក្បាល
– ខ្ទិះដូង (ក្បាលខ្ទិះ)៣ស្លាបព្រាកាហ្វ
– ស្លឹកក្រូចសើច ហាន់ជាបួនចម្រៀក ៥សន្លឹក
– ខ្ជាយ ហាន់ជាសរសៃឆ្មារៗ ២០០ក្រាម
– ម្ទេសដៃនាងបៃតងក្រហម ហាន់បញ្ឆិតវែងៗ ១០ផ្លែ
វិធីធ្វើ៖
១. ត្រីអណ្ដែងចៀនឲ្យឆ្អិនល្អ ហើយស្រួយ រួចដួសឡើងទុកមួយឡែក ឲ្យស្រស់ខ្លាញ់ ។
២. បុកម្ទេសប្លោកក្រៀម លាយជាមួយខ្ទឹមស ខ្ទឹមក្រហម កាពិ ស្លឹកគ្រៃ និងរំដេង រហូតទាល់តែម៉ដ្ឋ រួចហើយឆាលាយជាមួយខ្ទិះដូងថែមម្សៅស៊ុបខ្នរ ទឹកត្រី និងស្ករស ។ ៣ទៅ ៤នាទីក្រោយ ថែមស្លឹកក្រូចសើច និងត្រីអណ្ដែងចៀន ចូល ឆាឲ្យសព្វ សឹមថែមខ្ជាយ ម្រេចខ្ចី ស្លឹកម្រះព្រៅ ស្លឹកជីរអង្កាម និង ម្ទេសដៃនាង ។
៣. ពេលឆ្អិនរួចរាល់ហើយ ដួសដាក់ចាន ស្រោចពីលើដោយក្បាលខ្ទិះ ។ ស្លឹកជីរអង្កាម ស្លឹកក្រូចសើច បំពងស្រួយ និងម្ទេសដៃនាងជាការស្រេច ។

ប្រភព ៖ ម៉ាក់ ហ៊ីណា

admin

Leave a Reply

Your email address will not be published. Required fields are marked *