27

បង្គាចៀនជូរអែម

គ្រឿងផ្សំ៖– បង្គា– ក្រូចឆ្មា ( ហាន់ជា4ជ្រុងតូចៗ )– សណ្ដែកដីលីង– គល់ស្លឹកគ្រៃហាន់– ខ្ទឹមក្រហម ហាន់ស្ដើងៗល្មម– ស្លឹកក្រូចសើច ហាន់ជាសសៃល្អិត– ទឹកត្រី ម្សៅស៊ុប ស្ករស និង ទឹកក្រូចឆ្មា– ប្រេងឆា– ម្ទេសហាន់វិធីធ្វើ៖– បង្គាលាងអោយស្អាត…

គ្រឿងផ្សំ៖
– បង្គា
– ក្រូចឆ្មា ( ហាន់ជា4ជ្រុងតូចៗ )
– សណ្ដែកដីលីង
– គល់ស្លឹកគ្រៃហាន់
– ខ្ទឹមក្រហម ហាន់ស្ដើងៗល្មម
– ស្លឹកក្រូចសើច ហាន់ជាសសៃល្អិត
– ទឹកត្រី ម្សៅស៊ុប ស្ករស និង ទឹកក្រូចឆ្មា
– ប្រេងឆា
– ម្ទេសហាន់
វិធីធ្វើ៖
– បង្គាលាងអោយស្អាត រួចហើយវះតាមបណ្ដោយខ្នង ទុកអោយស្រក់ទឹកអស់ ហើយដាក់ចៀនក្នុងប្រេងឆា រហូតទាល់តែឆ្អិនឡើងពណ៌ក្រហមព្រឿងៗ សឹមស្រង់ដាក់ចាន ។
– លាយផ្សំទឹកត្រី ម្សៅស៊ុប និង ស្ករស បញ្ចូលគ្នាអោយសព្វ ហើយដាក់លើភ្លើងអោយពុះ សឹមលើកចុះវិញទុកអោយត្រជាក់បន្តិច ថែមគល់ស្លឹកគ្រៃហាន់ ខ្ទឹមក្រហម ខ្ទឹមស ក្រូចឆ្មា ទឹកក្រូចឆ្មា និងស្លឹកក្រូចសើច
ច្របល់ចូលគ្នាអោយសព្វ ភ្លក់មើលអោយល្មម ( រស់ជាតិ ជូរ អែម ) រួចហើយស្រោចពីលើបង្គាចៀន ព្រមទាំងរោយសណ្ដែកដី និងម្ទេសហាន់ពីលើជាការស្រេច ។

ប្រភព៖ មុខម្ហូបប្រចាំ គ្រួសារ

admin

Leave a Reply

Your email address will not be published. Required fields are marked *