27

ឆាក្ដៅកង្កែបជាមួយដាច់ជ្រូកបីជាន់

គ្រឿងផ្សំ៖កង្កែប ១គីឡូក្រាមសាច់ជ្រូកបីជាន់ កន្លះគីឡូក្រាមម្ទេសគ្រៀម ៥ផ្លែគ្រឿងបុក ១ចានចង្កឹះ (គលស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូច)ខ្ទឹមសចិញ្រ្ចាំ ៥កំពឹសស្ករ ៣ស្លាបព្រាបាយអំបិល បន្តិចទឹកត្រី ១ស្លាបព្រាបាយប្រេងខ្យង ១ស្លាបព្រាបាយម្សៅស៊ុប ១ស្លាបព្រាកាហ្វេស្លឹកម្រេះព្រៅ តាមចំនូលចិត្តប្រេងឆា ២ស្លាបព្រាបាយ វិធីធ្វើ៖– ម្ទេសគ្រៀមលាងទឹកអោយស្អាត…

គ្រឿងផ្សំ៖
កង្កែប ១គីឡូក្រាម
សាច់ជ្រូកបីជាន់ កន្លះគីឡូក្រាម
ម្ទេសគ្រៀម ៥ផ្លែ
គ្រឿងបុក ១ចានចង្កឹះ (គលស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូច)
ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស
ស្ករ ៣ស្លាបព្រាបាយ
អំបិល បន្តិច
ទឹកត្រី ១ស្លាបព្រាបាយ
ប្រេងខ្យង ១ស្លាបព្រាបាយ
ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
ស្លឹកម្រេះព្រៅ តាមចំនូលចិត្ត
ប្រេងឆា ២ស្លាបព្រាបាយ

វិធីធ្វើ៖
– ម្ទេសគ្រៀមលាងទឹកអោយស្អាត ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ត់។
– កង្កែបធ្វើអោយស្អាត យកឆ្អឹងខ្នងចេញ កាត់ជាដុំធំៗ។
– សាច់ជ្រូកបីជាន់ហាន់ស្តើងៗ ធំល្មម។
– ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំបំពងអោយក្រហម រួចដាក់ម្ទេសគ្រៀមឆាអោយក្រហម រួចដាក់គ្រឿងបុកឆា អោយឈ្ងុយ សឹមដាក់សាច់ជ្រូកចូលឆាបួនប្រាំត្រឡប់ សឹមដាក់កង្កែបចូលឆាបួនប្រាំត្រឡប់។
– បន្ថែមរសជាតិដោយ ទឹកត្រី ស្ករ ប្រេងខ្យង ម្សៅស៊ុប និងអំបិលចូលឆាអោយស្ងួតទឹកដែលចេញពីសាច់។
– បើសាច់មិនទាន់ឆ្អឹន បន្តែមទឹកបន្តិច រួចរំងាស់រហូតដល់សាច់ឆ្អឹនល្អនឹងស្ងួតទឹក សឹមដាក់ស្លឹកម្រេះព្រៅចូលឆាមួយត្រឡប់ជាការស្រេច៕

រក្សាសិទ្ធដោយ៖ផ្ទះមុខម្ហូប

admin

Leave a Reply

Your email address will not be published. Required fields are marked *