29

ក្ដាមឆាម្រេច

គ្រឿងផ្សំ៖– ក្ដាមថ្ម ៣– ម្រេច កំពត ខ្ចី– សាលាដ– ប៉េងប៉ោះ– ស្លឹក ខ្ទឹម– ជីរវ៉ាន់ស៊ុយ– ខ្ទឹមបារាំង– ម្ទេស– ខ្ទឹមស– ប្រេងខ្យង– ប្រេងឆា ម្សៅស៊ុប ស្ករស និង អំបិលវិធីធ្វើ៖–…

គ្រឿងផ្សំ៖
– ក្ដាមថ្ម ៣
– ម្រេច កំពត ខ្ចី
– សាលាដ
– ប៉េងប៉ោះ
– ស្លឹក ខ្ទឹម
– ជីរវ៉ាន់ស៊ុយ
– ខ្ទឹមបារាំង
– ម្ទេស
– ខ្ទឹមស
– ប្រេងខ្យង
– ប្រេងឆា ម្សៅស៊ុប ស្ករស និង អំបិល
វិធីធ្វើ៖
– ក្ដាមថ្ម ត្រូវ យក ទៅ លាង ទឹក ឲ្យ ស្អាត រួច បក វា ចេញ សឹម កាប់ វា ជា ៤។
– ដង្កៀប ក្ដាម ត្រូវ ដំ បំបែក បន្តិច ដើម្បី ឲ្យ ចូល ជាតិ និង ងាយស្រួល ក្នុង ការ ទទួលទាន។
– ក្រោយពី រៀបចំ ក្ដាម ហើយ យើង ត្រូវ យក ខ្ទឹម ស ចិញ្ច្រាំ មក បំពង ប្រេងឆា ឲ្យ ឡើង ក្លិន ឈ្ងុយ
មុន នឹង ចាក់ ក្ដាម ចូល ។
– បន្ទាប់ពី ត្រឡប់ ក្ដាម ឲ្យ ឆ្អិន បន្តិច ត្រូវ ថែម គ្រឿងផ្សំ ដូចជា អំបិល ម្សៅស៊ុប ប្រេងខ្យង និង ស្ករស
រួច សឹម ដាក់ ចំណិត ខ្ទឹមបារាំង និង ម្រេច ខ្ចី ចូល ជា ការស្រេច។
ប្រភព៖ ភ្នំពេញប៉ុស្ត៍

admin

Leave a Reply

Your email address will not be published. Required fields are marked *