គ្រឿងផ្សំ៖
– សាច់មាន់ (ហាន់ជាដុំៗធំល្មម)
– ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ៦០ក្រាម (ហាន់បញ្ឆិតៗ)
– ម្រេចខ្ចី ៣០ក្រាម (បុកម៉ត់តិចៗ)
– ការ៉ុត ៤០ក្រាម (ហាន់ចំនិតៗ)
– ទឹក ១លីត្រ
– ម្សៅស៊ុប ២០ក្រាម
– ប៊ីចេង កន្លះស្លាបព្រាបាយ
– ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយ
– ទឹកត្រី ៣០មីលីលីត្រ
– ស្ករ កន្លះស្លាបព្រាបាយ
– ម្រេចខ្ចី ៣០ក្រាម (គ្រាប់)
– ប្រេងស្វាយចន្ទី ៣០មីលីលីត្រ
– ប្រេងឆា
– ពពុះសណ្តែកបំពង
– បន្លែ (ផ្សិត ត្រកួន ស្ពៃ ….)
– នំបញ្ចុក
វិធីធ្វើ៖
– ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ម្រេច(បុក) ឆាបួនប្រាំត្រឡប់សឹមដាក់ការ៉ុត ឆាឆាបួនប្រាំត្រឡប់ទៀត សឹមចាក់ទឹក។
– ដាក់ម្សៅស៊ុប ប៊ីចេង ម្សៅផ្សំរសជាតិ ទឹកត្រី ស្ករ ម្រេច(គ្រាប់) និងប្រេងស្វាយចន្ទីចូលកូរអោយសព្វទុកអោយពុះ។
– ពេលទឹកពុះដាក់សាច់មាន់ រំងាសអោយឆ្អឹនសឹមដាក់បន្លែ ពពុះសណ្តែក ទុកអោយពុះជាកាស្រេច៕
+++ ពេលទទួលទាន ដាក់នំបញ្ចុកក្នុងចាន រួចដួសទឹកស៊ុបដាក់ពីលើជាការស្រេច៕