គ្រឿងផ្សំ៖
– ត្រីរស់ ១គីឡូ ស្ងោរឆ្អិនបេះដាក់ បុក កុំម៉ដ្ឋពេក
– ខ្ទិះដូង ៥០០មីលីលីត្រ
– គ្រឿង ការីណាំយ៉ា ១ចាន(ចានធំល្មម)
– សណ្តែកដីលីង ២៥០ក្រាម បុក កុំ ម៉ដ្ឋពេក ( សម្រាប់ អ្នក ចូល ចិត្តដាក់នៅពេល ច្រ បល់ ត្រី ជា មួយ គ្រឿង ការីណាំយ៉ា)
– ស្ករស ៤-៥ស្លាបព្រា បាយ
– អំបិល ១ស្លាបព្រាកាហ្វេ
– ទឹក ត្រី ៥ស្លាបព្រា បាយ
– ប៊ីចេង ១ស្លាបព្រាកាហ្វេ
– ប្រេងឆា ២ស្លាបព្រាបាយ
វិធីធ្វើ៖
១. ជា ដំ បូង អ្នក ត្រូវ យក ត្រី ដែល បុក រួច មក ច្របល់ ជា មួយ គ្រឿង ការីណាំ យ៉ា (គ្រឿង ទុក បន្តិច) និង អំបិលជា មួយផងដែរ បញ្ចូល គ្នា ឲ្យ សព្វ។
២. ដាក់ប្រេងឆាក្នុង ឆ្នាំង ឲ្យ ក្តៅ បន្ទាប់មក ដាក់ គ្រឿង ការី ណាំ យ៉ា ដែល សល់ ចូល កូរ វា បន្តិច ទើប បន្ថែមទឹក ត្រី, ស្ករស, ប៊ីចេង និង ត្រី ច្រ បល់ ជា មួយ គ្រឿង កូរ មួយ សន្ទុះឲ្យ ពុះ ប្រហែល ជា ៥នាទី។
៣. ៥នាទី ក្រោយ មក ត្រូវ ចាក់ ខ្ទិះ ដូង (ទុកកន្លះកូន ចាន ចង្កឹះ) និង ទឹក ចូល កូរ បន្តិចគ្រប ទុក ឲ្យពុះ។
៤. ជា ចុង ក្រោយ នៅ ពេល ដែល ទឹក សម្លរ ពុះ ត្រូវ បន្ថែម ខ្ទិះ ដូង ដែល នៅសល់ កូរឲ្យចូលជាមួយសម្លរជា ការ ស្រេច។
វិធីធ្វើគ្រឿង៖
– គល់ស្លឹកគ្រៃ ៥-៦គល់ ហាន់ តូចៗ
– ខ្ជាយ ៣ដុំហាន់តូចៗ
– រំដេង ១ដុំតូច ល្មមហាន់តូចៗ
– ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
– ខ្ទឹមក្រហម ៣ដុំចិតជាចំណិតតូចៗ
– ម្ទេសឆ្អើរ ៣ផ្លែ (ផ្លែធំ)ត្រាំទឹកឲ្យរីកហាន់តូចៗ
– ស្លឹកក្រូចសើច ៥-៦សន្លឹក
– រមៀត ១ដុំតូច ហាន់ តូច
– បន្ទាប់ ពី មាន គ្រឿង ផ្សំ គ្រប់គ្រាន់ ហើយត្រូវ យក គ្រឿង ផ្សំ ទាំង អស់ នោះ ដាក់ ចូល ទៅ ក្នុង ម៉ា ស៊ីន ក្រ ឡុក រួច ក៍ចាក់ ទឹកចូល ស្មាន មើល ល្មម អាចឲ្យ ម៉ា ស៊ីនកិនបានទើប ចាប់ ផ្តើម បើក ម៉ា ស៊ីន រួច ធ្វើ ការ រង់ ចាំរហូត ទាល់ តែ ម៉ា ស៊ីន កិន គ្រឿង បាន ម៉ត់៕
ប្រភព៖ ភ្នំពេញប៉ុស្ត៍
June 24, 2025
28
ការីណាំយា
គ្រឿងផ្សំ៖– ត្រីរស់ ១គីឡូ ស្ងោរឆ្អិនបេះដាក់ បុក កុំម៉ដ្ឋពេក– ខ្ទិះដូង ៥០០មីលីលីត្រ– គ្រឿង ការីណាំយ៉ា ១ចាន(ចានធំល្មម)– សណ្តែកដីលីង ២៥០ក្រាម បុក កុំ ម៉ដ្ឋពេក ( សម្រាប់ អ្នក ចូល…
Write a Comment