23

សម្លម្ជូរពងត្រីក្រអៅឈូក

គ្រឿងផ្សំ៖– ពងត្រី រ៉ស់ ត្រីចង្វា មូល កំពឹស ក្រអៅឈូក ល្ហុង ខ្ចី ម្អម ជីរនាងវង ម្ជូរ អម្ពិល ម្ទេស ខ្ទឹមស– ទឹកត្រី ស្ករស អំបិល និង ម្សៅស៊ុប។វិធីធ្វើ៖1-…

គ្រឿងផ្សំ៖
– ពងត្រី រ៉ស់ ត្រីចង្វា មូល កំពឹស ក្រអៅឈូក ល្ហុង ខ្ចី ម្អម ជីរនាងវង ម្ជូរ អម្ពិល ម្ទេស ខ្ទឹមស
– ទឹកត្រី ស្ករស អំបិល និង ម្សៅស៊ុប។
វិធីធ្វើ៖
1- វិធី ចម្អិន ដំបូង ត្រូវ ចិញ្ច្រាំ ខ្ទឹមស ឲ្យ ម៉ដ្ឋ ហើយ ចាក់ ចូល ក្នុង ទឹក ពុះ មុន នឹង បន្ថែម ពងត្រី រ៉ស់ ត្រីចង្វា មូល កំពឹស។
2- បន្ទាប់មក ត្រូវ បន្ថែម គ្រឿងផ្សំ រសជាតិ ដូចជា ម្ទេស ខ្ទឹមស ទឹកត្រី ស្ករស អំបិល និង ម្សៅស៊ុប ហើយ សឹម បង់ ម្ជូរ អម្ពិល ចូល និង ភ្លក្ស រសជាតិ សាប ប្រៃ តាម ចំណូល ចិត្ត។
3- បន្ទាប់មក ទៀត ត្រូវ បង់ ចំណិត ល្ហុង និង ក្រអៅឈូក ចូល។
4- ពេល ដួស ដាក់ ឆ្នាំង ភ្លើង ដើម្បី ញ៉ាំ ចាំ បង់ ជីរ នាងវង ម្អម និង ម្ទេស ជា ការ ស្រេច៕

admin

Leave a Reply

Your email address will not be published. Required fields are marked *