34

សម្លរខួក្ដាមស្រែ ល្ហុង និង ននោង

គ្រឿងផ្សំ៖ក្តាមស្រែ ល្ហុងខ្ចី ននោងខ្ចីៗ គុលស្លឹកគ្រៃ ខ្ទឹមស ម្ទេស និង ម្អមវិធីធ្វើ៖ក្តាមលាងចេញអោយស្អាត បកស្នូកចេញ ខ្វះខួរពីស្នូកក្តាម ដាក់កូនចានមួយឡែក ចំណែកខ្លួនបេះលាងទឹកអោយស្អាត( បញ្ចាក់ ត្រូវលាងអោយជ្រះក្អែល ខ្លាចញាំទៅឈឺពោះ) យកខ្លួនក្តាមបុកអោយបែកសាច់ រួចដួសឡើងដាក់ទឹកសុទ្ធចូលល្មម ច្របាច់អោយចេញសាច់រួចយកកន្ត្រងពូតយកទឹកទី1 ដាក់ចាន បន្ទាប់មកពូតយកទឹកទី2…

គ្រឿងផ្សំ៖
ក្តាមស្រែ ល្ហុងខ្ចី ននោងខ្ចីៗ គុលស្លឹកគ្រៃ ខ្ទឹមស ម្ទេស និង ម្អម
វិធីធ្វើ៖
ក្តាមលាងចេញអោយស្អាត បកស្នូកចេញ ខ្វះខួរពីស្នូកក្តាម ដាក់កូនចានមួយឡែក ចំណែកខ្លួនបេះលាងទឹកអោយស្អាត( បញ្ចាក់ ត្រូវលាងអោយជ្រះក្អែល ខ្លាចញាំទៅឈឺពោះ) យកខ្លួនក្តាមបុកអោយបែកសាច់ រួចដួសឡើងដាក់ទឹកសុទ្ធចូលល្មម ច្របាច់អោយចេញសាច់រួចយកកន្ត្រងពូតយកទឹកទី1 ដាក់ចាន បន្ទាប់មកពូតយកទឹកទី2 ដាក់ចាន មួយឡែកទៀត
ល្ហុងខ្ចី និង ននោង ចិតដូចក្នុងរូប ខាងក្រោម ដាក់ដាំទឹកក្តាមទឹកទី2 ពុះ បន្ទាប់មកដាក់ខ្ទឹមស និង គុលស្លឹកគ្រៃ រួចដាក់ទឹកទី1 ចូល ដាក់ដុំស៊ុបខ្នរ អំបិល បីចេង ទឹកត្រី និងភ្លក់តាមរសជាតិចង់បាន ចាក់ខួរក្តាមចូល ពុះរួច ទម្លាក់ ល្ហុង និងននោង ម្ទេស ចុងក្រោយ បង់ម្អម យកក្លិន រួចជាស្រេច៕

admin

Leave a Reply

Your email address will not be published. Required fields are marked *