28

សម្លម្ជូរត្រួយស្លឹកអំពិលក្បាលត្រី

គ្រឿងផ្សំ៖-ក្បាលត្រីដៀប ២ -ប្រហុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច -ម្អមក្រៀម ម្អមស្រស់ ម្ទេស -ត្រួយស្លឹកអំពិល ១ខាំកន្លះវិធីធ្វើ៖– ក្បាលត្រីធ្វើអោយស្អាត ដាក់អំបិលលាងទឹកអោយជ្រះរំអិលឆ្អាប អាចដាំទឹកឱ្យពុះ រួចដូសដាក់ស្រោចលើក្បាលត្រីដើម្បីលាងសម្អាត – រួចដាក់អំបិលបន្តិច និងទឹកត្រី ច្របល់វាទុកសិន…

គ្រឿងផ្សំ៖
-ក្បាលត្រីដៀប ២ -ប្រហុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច -ម្អមក្រៀម ម្អមស្រស់ ម្ទេស -ត្រួយស្លឹកអំពិល ១ខាំកន្លះ
វិធីធ្វើ៖
– ក្បាលត្រីធ្វើអោយស្អាត ដាក់អំបិលលាងទឹកអោយជ្រះរំអិលឆ្អាប អាចដាំទឹកឱ្យពុះ រួចដូសដាក់ស្រោចលើក្បាលត្រីដើម្បីលាងសម្អាត – រួចដាក់អំបិលបន្តិច និងទឹកត្រី ច្របល់វាទុកសិន – ដាក់ដាំទឹកអោយពុះ បង់ប្រហុក ឬជ្រុំវា អោយពុះម្ដងទៀត – បង់រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច – រួចចាំបង់ត្រីតាមក្រោយ ពេលទឹកពុះ ដួសពពុះចេញ – បង់គ្រឿងផ្សំ អំបិល ទឹកត្រី ម្សៅស៊ុប រួចបង់ត្រួយអំពិល ១ពុះ បង់ម្អម ឬម្រះព្រៅ និងម្ទេស ជាការស្រេច ៕

admin

Leave a Reply

Your email address will not be published. Required fields are marked *