31

ស៊ុបអន្ទង់

គ្រឿងផ្សំ៖– អន្ទង់ ៣០០ក្រាម (ឆ្បូតយក រំអិល ចេញ ជាមួយ នឹងចម្បើង ឬអង្កាម រួច កាត់ប្រហែល២ថ្នាំងដៃ)– ត្រយូងចេក ១(ចិតដូចស្ងោរ)– គល់ស្លឹកគ្រៃ ២ដើម (ហាន់បញ្ឆិត ២ថ្នាំងដៃស្តើងៗ)– រំដេង ៤ចំណិត (ហាន់ស្តើង)–…

គ្រឿងផ្សំ៖
– អន្ទង់ ៣០០ក្រាម (ឆ្បូតយក រំអិល ចេញ ជាមួយ នឹងចម្បើង ឬអង្កាម រួច កាត់ប្រហែល២ថ្នាំងដៃ)
– ត្រយូងចេក ១(ចិតដូចស្ងោរ)
– គល់ស្លឹកគ្រៃ ២ដើម (ហាន់បញ្ឆិត ២ថ្នាំងដៃស្តើងៗ)
– រំដេង ៤ចំណិត (ហាន់ស្តើង)
– ស្លឹកក្រូចសើច ៣សន្លឹក
– ខ្ញី ៣ចំណិត (ហាន់ស្តើង)
– បង្គាយាយហ៊ឺ ៥០ក្រាម
– ទឹកដោះគោឆៅ ១កំប៉ុង (កំប៉ុងដែកខ្លី)
– ទឹកកកដុំ ៥០០ក្រាម (ដំឲ្យម៉ត់)
– ជីវ៉ាន់ស៊ុយ
– ជីរណា
– ក្រូចឆ្មា
– ភ្លៅកង្កែប ១០០ក្រាម (កាត់៣ថ្នាំងដៃ)
– ខ្ទឹមស (ចិញ្រ្ចាំ), ប៊ីចេង, ទឹកត្រី, អំបិល, ស្ករស
– ប្រេងឆា
វិធីធ្វើ៖
១. ជាដំបូងដាក់ឆ្នាំងហើយដាក់ប្រេងឆាឲ្យក្តៅ និងខ្ទឹមសលីងឲ្យឆ្ងុយ បន្ទាប់មកដាក់ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ញី ត្រយូងចេក និងបង្គាយាយហ៊ឺ ហើយ ច្រលូក ឲ្យសព្វទុកឲ្យឆ្អិន។
២. បន្ទាប់ ពី គ្រឿង ទាំង អស់ឆ្អិន សូម ដាក់ទឹកកកចូល ហើយត្រូវរង់ចាំឲ្យទឹកដែលចេញពី ទឹកកកពុះ។ បន្ទាប់ពីពុះហើយដាក់ ប៊ីចេង ស្ករស អំបិល និង ទឹកត្រី ហើយ ភ្លក់ មើល ឲ្យ ល្មម តាម ចំណង ចំណូល ចិត្ត
៣. បន្ទាប់ពីដាក់គ្រឿងហើយ សូម ចាប់ ផ្តើម ដាក់អន្ទង់ចូល បន្ត ទៀត រូចរង់ចាំមួយរំពុះ ទើប ដាក់ចុះពីចង្រា្កន។
៤. ពេលដាក់ចុះពីចង្ក្រាន ចាក់ទឹកដោះគោចូល ភ្លៅកង្កែក និងជីវ៉ាន់ស៊ុយ ចូល ព្រម គ្នា។
បញ្ជាក់៖  ក្រូចឆ្មា និងជីរណា ដាក់ពេលដួសដាក់ចាន។
ប្រភព៖ ភ្នំពេញប៉ុស្ត

admin

Leave a Reply

Your email address will not be published. Required fields are marked *