30

ជីឆាយស្លឹកងប់ ដោយប្រើទឹកស៊ុបផ្លែឈើជំនួសស្ករសរ

គ្រឿងផ្សំ៖– សាច់ជ្រូក ជាប់ ខ្លាញ់ តិចៗ– បង្គាក្រៀម– ស្លឹកងប់– ជីឆាយ– ខ្ទឹមស– ផ្លែប៉ោម– ផ្លែសារី– ឆៃថាវ– អំបិល ទឹកត្រី និង ម្សៅស៊ុប។វិធីធ្វើ៖1- ដំបូង យើង ត្រូវ ដាំ…

គ្រឿងផ្សំ៖
– សាច់ជ្រូក ជាប់ ខ្លាញ់ តិចៗ
– បង្គាក្រៀម
– ស្លឹកងប់
– ជីឆាយ
– ខ្ទឹមស
– ផ្លែប៉ោម
– ផ្លែសារី
– ឆៃថាវ
– អំបិល ទឹកត្រី និង ម្សៅស៊ុប។
វិធីធ្វើ៖
1- ដំបូង យើង ត្រូវ ដាំ ទឹក ឲ្យ ពុះ រួច បង់ បង្គាក្រៀម ចំណិត ផ្លែប៉ោម ផ្លែសារី និង ឆៃថាវ ដើម្បី ធ្វើ ជា ទឹកស៊ុប។
2- ទឹកស៊ុប នោះ ត្រូវ ទុក ឲ្យ ពុះ ជាប់ ល្បាក់ ១០ នាទី មុន នឹង ស្រង់ ចំណិត ផ្លែប៉ោម ផ្លែសារី និង ឆៃថាវ ចេញ។
3- បន្ទាប់មក សាច់ជ្រូក ត្រូវ ចិញ្ច្រាំ ជាមួយ ខ្ទឹមស ឲ្យ ម៉ដ្ឋ ល្អ ហើយ យក វា ទៅ បង់ ចូល ទឹកស៊ុប ប្រមាណ ជា ១ នាទី មុន នឹង បង់ ស្លឹកងប់ ព្រម ទាំង ជីឆាយ រួច បិទ ភ្លើង ចង្ក្រាន ហើយ ដួស ដាក់ ចាន សម្ល នោះ ជា ការ ស្រេច៕
 ប្រភព៖ ភ្នំពេញប៉ុស្ត៍

admin

Leave a Reply

Your email address will not be published. Required fields are marked *