31

បបរគ្រឿងធាងត្រាវ ឬ បបរផិ

គ្រឿងផ្សំ៖– ធាងត្រាវ (ចិតរាងបញ្ឆិត ស្តើងប្រហែល ១ថ្នាំងដៃ ប៉ុន្តែកុំ ប្រើ កាំបិត មុខ ពីរ ហើយ លាង ច្របាច់ ជាមួយអំបិល)– ត្រីរ៉ស់ ឬត្រីឆ្តោរ– ខ្យង (ស្ងោរ ហើយ យក…

គ្រឿងផ្សំ៖
– ធាងត្រាវ (ចិតរាងបញ្ឆិត ស្តើងប្រហែល ១ថ្នាំងដៃ ប៉ុន្តែកុំ ប្រើ កាំបិត មុខ ពីរ ហើយ លាង ច្របាច់ ជាមួយអំបិល)
– ត្រីរ៉ស់ ឬត្រីឆ្តោរ
– ខ្យង (ស្ងោរ ហើយ យក តែសាច់)
– អង្ករ (ដាក់ឲ្យល្មមនឹងទឹក)
– គ្រឿងស្លឹក គ្រៃបុក
– ជីរណា (ហាន់ប្រហែល ១ថ្មាំងដៃ)
– បន្លែ (ត្រយូងចេក ផ្កាស្នោ សណ្តែកបណ្តុះ ភ្លៅកង្កែបនិងផ្កាកំប្លោក)
– ប្រហុក
– ខ្ទឹមស (ចិញ្រ្ចាំ)
– អំបិល, ស្ករស, ប៊ីចេង, ប្រេងឆា, ទឹកត្រី
វិធីធ្វើ៖
១. ជាដំបូង អ្នកត្រូវដាក់ខ្ទះចាក់ប្រេងឆាឲ្យក្តៅបន្តិចរួចដាក់ខ្ទឹមសបំពងឲ្យឆ្ងុយហើយចាក់ អង្ករ អំបិលបន្តិច ប៊ីចេងបន្តិច និងទឹកត្រីបន្តិច លីងវាឲ្យឈ្ងុយនឹងក្រហមរូចដួសដាក់ចាន ទុកមួយអន្លើ។
២. អ្នកត្រូវដាក់ឆ្នាំងដាំទឹកឲ្យពុះ ពេលទឹកពុះហើយដាក់ត្រី អំបិលនិងប៊ីចេងរួចរង់ចាំ ទាល់ត្រីឆ្អិន។ ពេលដែលត្រីឆ្អិន ដួសត្រីចេញពីឆ្នាំងដាក់នៅនឹងចានមួយផ្សេង ប៉ុន្តែទឹកទុក នៅ នឹង ឆ្នាំង ដដែល។
៣. បន្ទាប់មក យកប្រហុកមកជញ្រ្ជំក្នុងឆ្នាំងដែលមានទឹកស្ងោរត្រី។ ពេលជញ្រ្ជុំរួចដាក់អង្ក រ និងធាងត្រាវហើយរង់ចាំមួយរំពុះ។
៤. យកត្រីដែលបានស្ងោររួច មកបេះយកឆ្អឹងចេញ ហើយបុកជាមួយគ្រឿងស្លឹកគ្រៃបុក។ បន្ទាប់ពីទឹកពុះហើយអ្នកត្រូវដាក់គ្រឿងដែលបានបុកជាមួយនឹងត្រី ស្ករស អំបិល ប៊ីចេងនិង, ទឹកត្រីរួចទុកឲ្យពុះ។
៥. ជាចុងក្រោយ ពេលទឹកពុះហើយដាក់ខ្យង និងជីរណាហើយភ្លក់មើលតាមការចង់បាន។
បញ្ជាក់៖ បន្លែចាំពេលញុំាចាំដាក់ក្នុងចាន៕
បញ្ជាក់៖ បន្លែចាំពេលញុំាចាំដាក់ក្នុងចាន៕
ប្រភព៖ ភ្នំពេញប៉ុស្ត៍

admin

Leave a Reply

Your email address will not be published. Required fields are marked *