25

សម្លខួរក្ដាមពងត្រីពិសេស

គ្រឿងផ្សំ៖– ក្តាមស្រែ ពងត្រីក្រាយ កំពឹស ល្ហុង ក្តាត ម្អម ក្រសាំង ម្ទេស ខ្ទឹមស អម្ពិលទុំ– ស្ករស អំបិល និង ម្សៅស៊ុប។វិធីធ្វើ៖1- ក្ដាមស្រែ ត្រូវ បុក ពូត យក…

គ្រឿងផ្សំ៖
– ក្តាមស្រែ ពងត្រីក្រាយ កំពឹស ល្ហុង ក្តាត ម្អម ក្រសាំង ម្ទេស ខ្ទឹមស អម្ពិលទុំ
– ស្ករស អំបិល និង ម្សៅស៊ុប។
វិធីធ្វើ៖
1- ក្ដាមស្រែ ត្រូវ បុក ពូត យក ទឹក ខាប់។
2- ស្នូក ក្ដាម ត្រូវ បក ហើយ ឆ្កឹះ យក ខ្លាញ់ ។
3- នៅពេល ស្ល ត្រូវ យក កន្ត្រង ច្រោះ ទឹក ខួរ ក្តាម ដែល បុក រួច មុន នឹង រម្ងាស់ វា ក្នុង ឆ្នាំង ហើយ សឹម ដាក់ ខ្ទឹម ស។
4- ក្រោយពី បន្ថែម ទឹក ហើយ ដាក់ គឿងផ្សំ រសជាតិ រួមមាន ស្ករស អំបិល ម្សៅស៊ុប ក្រសាំង និង អម្ពិលទុំ មុន នឹង ដាក់ កំពឹស និង ពងត្រី ចូល ។
5- ចុងក្រោយ ត្រូវ បន្ថែម ចំណិត ក្ដាត ម្អម និង ម្ទេស តាម ចំណូលចិត្ត នោះ ជា ការ ស្រេច។
ប្រភព៖ ភ្នំពេញប៉ុស្ត

admin

Leave a Reply

Your email address will not be published. Required fields are marked *